Header Ads

វិធីធ្វើ ជ្រក់ក្រៅឆ្នាំងងាយៗ


គ្រឿងផ្សំ៖
- ត្រីងៀតអាំង
- ពងទាស្ងោរ
- ជីស្ងោរជ្រក់ (ជីនាងវង ជីរណា ស្លឹកខ្ទឹម)
- ម្ជូរ (ស្វាយខ្ចី ឬ អំពិលទុំ)
- អំបិល ម្សៅស៊ុប ស្ករស (ខ្ញុំមិនចូលចិត្តដាក់ស្ករឡើយចំពោះសម្លរស្ងោរជ្រក់)

វិធីធ្វើ៖
១. ត្រីងៀតដែលអាំងហើយ ហែកជាចំរៀក ឬកាត់ជាដុំតូចៗ ដាក់ទៅក្នុងចានគោម
២. ពងទាស្ងោរ កាត់ជា ២ ឬ៤ ចំនិតហើយដាក់ទៅក្នុងចានដែរ
៣. បើប្រើម្ជូរស្វាយ សូមសាប់ស្វាយរួចដាក់ទៅក្នុងចាន។ បើប្រើអំពិលទុំអាចជ្រុំទឹកអំពិលទុំក្នុងកូនចានមួយដើម្បីទុកប្រើប្រាស់
៤. ជីស្ងោរជ្រក់ ហាន់ល្អិតៗរោយពីលើ
៥. លាយគ្រឿងផ្សំបញ្ចូល អំបិល ម្សៅស៊ុប ស្ករស (កុំដាក់អំបិលច្រើនពេក ព្រោះជួនកាលត្រីងៀតប្រៃស្រាប់)។
៦. ចាក់ទឹកក្តៅចូល រួចកូរអោយចូលជាតិបន្តិច បើមិនសូវជូរអាចថែមស្វាយ ឬទឹកអំពិលទុំ (បើប្រើស្វាយអាចចាំយូរបន្តិចបន្ទាប់ពីចាក់ទឹកក្តៅចូល ព្រោះស្វាយត្រូវប្រើពេលយូរដើម្បីអោយវាចេញជាតិ។
៧. ហូបជាមួយបាយក្តៅៗ

ប្រភព ៖​ ចុងភៅមុខខ្មៅ

No comments

Powered by Blogger.