Header Ads

របៀបធ្វើ ប្រហុកគ្រឿងដុត យ៉ាងឆ្ងាញ់ពិសារ

គ្រឿងផ្សំ៖
- ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសទុំ ស្លឹកក្រូច រមាត អំពិលខ្ចីបីគួរ បុកលាយចូលគ្នាអោយម៉ដ្ឋ
- គ្រឿង ៣ស្លាបព្រាបាយ
- សាច់ត្រី ៣០០ក្រាម
- ប្រហុក ១ស្លាបព្រា
- ស្លឹកម្រះព្រៅមួយក្តាប់

វិធីធ្វើ៖
1- លាយគ្រឿងទាំងអស់ចូលគ្នាអោយសព្វ ហើយដាក់ខ្ចប់ស្លឹកចេក ត្បុតអាំងភ្លើងងំ ចំនួន២០នាទី
2- ពេលឆ្អិន បរិភោគជាមួយអន្លក់ ត្រសក់ សណ្តែកគួរ ត្រប់ ផ្កាកំប៉ោក ផ្កាស្នោចៀន ឬ ស្រុះ ឬ ស្រស់ ត្រសក់ពស់ ត្រឡាចខ្ចី ផ្កាខាត់ណាខៀវ ឬផ្កាខាត់ណាស ជាដើម។

ប្រភព​ពី ​៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

No comments

Powered by Blogger.